ពី​ពេល​នេះ អតិថិជន SingMeng អាច​បង់​ថ្លៃ​សេវា​តាម Wing បាន​ហើយ

Want create site? With Free visual composer you can do it easy.

SingMeng Telemedia បាន​ប្រកាស​បើក​ដំណើរ​ការ​មធ្យោបាយ​បង់​ថ្លៃ​សេវា​តាម Wing ជា​ផ្លូវ​ការ។ រាល់​អតិថិជន​របស់ SingMeng ​អាច​បង់​វិក្កយបត្រ​ពាក់ព័ន្ធ (ឥត​គិត​ថ្លៃ​សេវា) ដោយ​ងាយ​ស្រួល​តាម Wing ហើយ​ក៏​មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ជា​ពិសេស​មក​កាន់​សាល​អាជីវកម្ម​របស់​ក្រុមហ៊ុន SingMeng ទៀត​ដែរ។

SingMeng Telemedia គឺ​ជា​ប្រតិបត្តិករ​ទី​១ ផ្ដល់​សេវា​អ៊ីនធឺណិត Broadband និង​ទូរទស្សន៍​ឌីជីថល​ដែល​មាន​គុណភាព​ល្អ​នៅ​កម្ពុជា។ ក្រុមហ៊ុន​បាន​ដាក់​ចេញ​ផលិត​ផល​ដែល​បាន​ដំឡើង​កម្រិត​ថ្មី​ទាំង​ស្រុង និង​តម្លៃ​ពិសេស​នៅ​ឆ្នាំ​នេះ។

អ្នក​ប្រើ​ប្រាស់​លក្ខណៈ​គ្រួសារ​នៅ​តាម​ទីក្រុង ​គ្រាន់​តែ​បង់ $16.99 រាល់​ខែ ​អាច​ទទួល​បាន​សេវា​អ៊ីនធឺណិត Broadband ខ្សែ​កាប្លិ៍​អុបទិក​​ល្បឿន​លឿន 6Mbps និង​សេវា​ទូរទស្សន៍​អន្តរកម្ម​ឌីជីថល​មួយ។ ឯ​សេវា​ទូរទស្សន៍​ឌីជីថល​សម្រាប់​គ្រួសារ​តាម​ជន​បទ​វិញ អ្នក​ប្រើ​ប្រាស់​បង់ $2 រាល់​ខែ គឺ​អាច​ទស្សនា​កម្មវិធី​ទូរទស្សន៍​ដែល​មាន​រូបភាព​ភ្លឺ​ច្បាស់ ៣៥ ប៉ុស្តិ៍។

SingMeng Telemedia ជា​ក្រុមហ៊ុន​ដំបូង​គេ​ដែល​ផ្ដល់​បណ្ដាញ​ខ្សែ​កាប្លិ៍​អុបទិក​ទាំង​ស្រុង​ភ្ជាប់​ផ្ទាល់​ដល់​គេហដ្ឋាន (End-to-end Full-optical Network) បណ្តាញ​ស្នូល​បាន​គ្រប​ដណ្ដប់​ដល់ ២៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស។ ក្រុមហ៊ុន​មាន​ផលិត​ផល​សរុប ៤ គឺ អ៊ីនធឺណិត Broadband ខ្សែ​កាប្លិ៍​អុបទិក​ទាំង​ស្រុង ទូរ​ទស្សន៍​ឌីជីថល​អន្តរកម្ម ទូរទស្សន៍​ឌីជីថល​ឥត​ខ្សែ និង​ទូរទស្សន៍​តាម​ទូរសព្ទ​ដៃ ហើយ​អាជីវកម្ម​បាន​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅ ៣ ទីតាំង គឺ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ។

បើ​អ្នក​ចាប់​អារម្មណ៍​ចង់​ស្វែង​យល់​កាន់​តែ​ច្រើន​ជាង​នេះ សូម​ទូរសព្ទ​មក​លេខ 023 860 666 ឬ​ចូល​ទៅ​វិបសាយ www.smtelemedia.com

Did you find apk for android? You can find new Free Android Games and apps.